Karim Benzema កំពុងសម្រេចពីអនាគតរបស់ខ្លួន ក្រោយទទួលបានសំណើធំមហាសាល ពីក្រុមនៅអារ៉ាប៊ីសាអូឌីត

ខ្សែប្រយុទ្ធជួរមុខរបស់ Real Madrid កីឡាករ Karim Benzema បានទទួលការផ្តល់ជូនដ៏ច្រើនពីក្លិបមួយនៅក្នុង Saudi Pro League ហើយបានធ្វើការសម្រេចចិត្តរួចហើយអំពីអនាគតរបស់គេរួចជាស្រេចទៅហើយ។

យោងតាមសារព័ត៌មាន The Athletic បានឲ្យដឹងថា Benzema គឺជាកីឡាករចុងក្រោយបង្អស់ ដែលទទួលបានការផ្តល់ជូនយ៉ាងធំសម្បើមពីក្លិបមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត។ អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះជាប់កុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៤ ប៉ុន្តែម្ចាស់ពាន UCL ១៤សម័យ នឹងអនុញ្ញាតឲ្យគាត់ចាកចេញ ប្រសិនបើគាត់សម្រេចចិត្តទទួលយកសំណើនេះ។

នៅក្នុងការរាយការណ៍ពី The Athletic ដដែលបានចេញផ្សាយថា Benzema ត្រូវបានផ្តល់ជូនកិច្ចព្រមព្រៀងដែលមានតម្លៃលើសពី ៤០០លានអឺរ៉ូ រឺប្រមាណ ៤៣៩លានដុល្លារ សម្រាប់ការលេងរយៈពេលពីររដូវកាល។ Benzema ត្រូវ​បាន​គេ​គិត​ថា​ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ទាក់​ទង​នឹង​ការ​ផ្តល់​ជូន​ដែល​គាត់​បាន​ទទួលរួចរាល់ហើយ ប៉ុន្តែ​គេ​មិន​ទាន់អាចសន្និដ្ឋានច្បាស់លាស់ 100% ​ថា​តើ​គាត់​នឹង​ទទួល​យក​ឬ​ក៏​សម្រេច​ចិត្ត​បន្ត​នៅ Real Madrid៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង