Real Madrid ត្រៀមដាក់តម្លៃសម្រាប់នាំយក Mbappe ពី​ PSG

តាមប្រភពបានប្រាប់ ESPN ថា Real Madrid បានត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការដាក់តម្លៃសម្រាប់ Kylian Mbappe នៅរដូវក្តៅនេះ ជាជាងរង់ចាំការចុះហត្ថលេខាលើគាត់ដោយឥតគិតថ្លៃ នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ​ Paris Saint-Germain នឹងផុតកំណត់នៅរដូវកាលក្រោយ។

តាមប្រភពដដែលនេះ បានប្រាប់ ESPN ថា PSG នឹងសុខចិត្តទទួលយកសំណើដែលមានតម្លៃប្រហែល១៥០លានអឺរ៉ូ (១៦១.៥លានដុល្លារ) សម្រាប់ Mbappe នៅរដូវក្តៅនេះ ដើម្បីជៀសវាងការបាត់បង់កីឡាកររូបនេះ ដោយឥតគិតថ្លៃនៅឆ្នាំក្រោយ។

Mbappe បានទម្លាយសារមួយតាមរយៈ AFP កាលពីថ្ងៃអង្គារដែលសរសេរថា "ក្រុមប្រឹក្សាភិបាលត្រូវបានជូនដំណឹងតាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អំពីការសម្រេចចិត្តរបស់ខ្ញុំដែលមិនបន្តកិច្ចសន្យាលើសពីឆ្នាំ២០២៤ ហើយលិខិតដែលបានផ្ញើនោះ គឺគ្រាន់តែចង់បញ្ជាក់ពីអ្វីដែលខ្ញុំបានប្រាប់ពួកគេរួចទៅហើយ"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង