Liverpool ដាក់តម្លៃ​៦០​លាន​សម្រាប់​តារាឆ្នើមរបស់ Real Madrid

Liverpool ត្រូវបានគេរាយការណ៍ថា បានដាក់សំណើដេញថ្លៃ៥១លានផោន សម្រាប់តារាឆ្នើមរបស់ក្លឹប Real Madrid គឺកីឡាករ Federico Valverde នៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជួរខ្សែម្រើ បន្ទាប់ពីបញ្ចប់រដូវកាលដ៏ខកចិត្តមួយ។

ខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយ​ ត្រូវបានហង្សក្រហមបានដាក់សំណើដេញថ្លៃ៦០លានអឺរ៉ូ (៥១លានផោន) សម្រាប់កីឡាករវ័យ២៤ឆ្នាំដែលពួកគេជឿថា សមនឹងតម្លៃយ៉ាងល្អឥតខ្ចោះក្នុងការទៅកាន់​កីឡដ្ឋាន​ Anfield ។

ទោះជាយ៉ាងណាក៏ដោយ ការស្នើនេះត្រូវបានច្រានចោល ដោយម្ចាស់ក្លឹប Real Madrid លោក Florentino Perez ដោយបានព្រមានថា ខ្សែបម្រើរូបនេះនឹងមិនត្រូវបានគេលក់ក្នុងតម្លៃតិចជាង១០០លានអឺរ៉ូទេ ដែលជាតម្លៃដូចគ្នាដែលពួកគេបានដកចេញសម្រាប់នាំយក Bellingham នៅរដូវក្តៅនេះ។

Valverde ផ្ទាល់ក៏ប្រហែលជាស្ទាក់ស្ទើរក្នុងការចាកចេញពី Santiago Bernabeu នៅរដូវក្តៅនេះផងដែរ ដោយបកស្រាយកាលពីរដូវក្តៅមុនថា "ប្រសិនបើពួកគេចង់ឱ្យខ្ញុំចេញពី Real Madrid ពួកគេត្រូវតែសម្លាប់ខ្ញុំសិន"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង