Chelsea បដិសេធតម្លៃ៤០លានផោនរបស់ Man Utd សម្រាប់ខ្សែបម្រើអង់គ្លេស​ Mason Mount

Manchester United បានដាក់តម្លៃ៤០លានផោន សម្រាប់ Mason Mount របស់ Chelsea ប៉ុន្តែត្រូវបានបដិសេធ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារកីឡាករជម្រើសជាតិអង់គ្លេស នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ​ ធ្វើឱ្យ Man Utd មិនគិតថា តម្លៃ៧០លានផោនរបស់ Chelsea មានភាពប្រាកដប្រជានោះទេ។

សម្រាប់ហេតុផលដូចគ្នានេះ មានអារម្មណ៍ថា United ទំនងជានឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane វ័យ២៩ឆ្នាំពី Tottenham ក្នុងតម្លៃ១០០លានផោនទេ។ 

លោក Erik ten Hag បានកំណត់ថា Mount វ័យ២៤ឆ្នាំ ជាកីឡាករដែលអាចពង្រឹងតំបន់ប្រយុទ្ធរបស់គាត់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង