West Ham បដិសេធសំណើ៩០លានផោនពី Arsenal សម្រាប់ Declan Rice

ប្រភពបានប្រាប់ ESPN ថា West Ham United បានបដិសេធសំណើដែលមានតម្លៃ៩០លានផោន ពី Arsenal សម្រាប់កីឡាករ Declan Rice។

ម្ចាស់ពានរង្វាន់ Europa Conference League ថ្មីនេះនឹងអនុញ្ញាតឱ្យ Rice ចាកចេញនៅរដូវក្តៅនេះ​ បន្ទាប់ពីគាត់បានបដិសេធបន្តកុងត្រាថ្មី ប៉ុន្តែតម្លៃខ្លួនរបស់គាត់គឺលើសពី១០០លានផោន។

Arsenal នាំមុខគេក្នុងការប្រជែងយកហត្ថលេខារបស់កីឡាកររូបនេះ​ ប៉ុន្តែការផ្តល់ជូនរបស់ពួកគេគឺខុសតម្លៃតែបន្តិចប៉ុណ្ណោះ។ ប្រភពបានប្រាប់ ESPN ថាការដាក់តម្លៃមាន៨០លានផោនដំបូងដោយបូក ១០លានផោនបន្ថែមទៀត ទៅលើអត្ថប្រយោជន៍បន្ថែម។

Arsenal បានមើលឃើញថា Rice ជាគោលដៅខ្សែបម្រើកំពូលរបស់ពួកគេ ហើយមានបំណង់ចុះកិច្ចសន្យាឱ្យបានឆាប់រហ័ស ដូច្នេះកីឡាករវ័យ២៤ឆ្នាំ អាចចូលរួមដំណើរការប្រកួតទេសចរណ៍ មុនរដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង