Toni Kroos បន្តកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៤

Toni Kroos បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំនៅ Real Madrid នេះបើតាមក្លឹបបានបញ្ជាក់កាលពីថ្ងៃពុធ។ 

ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះ នឹងនៅតែជាកីឡាកររបស់ Madrid រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ 

Kroos ធ្លាប់បានពិចារណាចូលនិវត្តន៍មុនកាលកំណត់ មុនពេលដែលទម្រង់លេង និងកាយសម្បទារបស់គាត់មានភាពល្អប្រសើរឡើងរិញ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានធ្វើឱ្យគាត់សំរេចចិត្តលេងបន្តទៀត។

មិត្តរួមក្រុមដ៏យូររបស់ Kroos កីឡាករ​ Casemiro បានចាកចេញទៅចូលរួមជាមួយ Manchester United កាលពីរដូវក្តៅមុន ខណៈដែល Luka Modric វ័យ៣៧ឆ្នាំ ក៏កំពុងបន្តរយៈពេលមួយឆ្នាំទៀតនៅ Bernabeu៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង