Al-Hilal ចុះហត្ថលេខាទិញយកខ្សែការពារ Kalidou Koulibaly ពី Chelsea

ខ្សែការពារសេណេហ្គាល់ កាលីឌូ គូលីបាលី នឹងចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Hilal ដោយប្តូរពី​ Chelsea នេះបើយោងតាមក្លឹបទាំងពីរបានប្រកាសកាលពីថ្ងៃអាទិត្យ។

ម្ចាស់ជើងឯក Asian Champions League បួនសម័យកាល បាននិយាយថា កិច្ចសន្យារបស់ Koulibaly នឹងដំណើរការរហូតដល់ឆ្នាំ២០២៦​ ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុណាមួយឡើយ។ 

ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថា ក្លឹបអារ៉ាប៊ីសាអូឌីត នឹងចំណាយប្រហែល១៧លានផោន (២១.៦១ លានដុល្លារ) សម្រាប់ខ្សែការពារកណ្តាលរូបនេះ។ 

Koulibaly វ័យ៣២ឆ្នាំ ស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន៣២ប្រកួត នៅទូទាំងការប្រកួតទាំងអស់ បន្ទាប់ពីប្តូរពី Napoli មកកាន់ Chelsea កាលពីខែកក្កដាឆ្នាំមុន។

គាត់គឺជាកីឡាករទីពីរដែលផ្លាស់ទៅ Al-Hilal ពីក្របខណ្ឌ English Premier League បន្ទាប់ពីខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Ruben Neves របស់ Wolverhampton Wanderers បានចុះហត្ថលេខាកាលពីថ្ងៃសុក្រ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង