សំណើតម្លៃ៩០លានផោនរបស់ Man City សម្រាប់​ Rice ត្រូវបាន West Ham បដិសេធ

ប្រភពបានប្រាប់ ESPN ថា Manchester City បានដាក់តម្លៃជាលើកដំបូងសម្រាប់ Declan Rice ត្រូវបានបដិសេធដោយ West Ham​ ។ 

Man City បានបង្កើនការតាមប្រមាញ់ខ្សែបម្រើសញ្ជាតិអង់គ្លេសកាលពីថ្ងៃចន្ទ ជាមួយនឹងការផ្តល់ជូនតម្លៃ៨០លានផោន (១០២លានដុល្លារ) បូកបន្ថែមចំនួន១០លានផោនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានប្រាប់ ESPN ថា West Ham បានបដិសេធការដេញថ្លៃនេះ ហើយរំពឹងយ៉ាងហោចណាស់ក៏មានតម្លៃ១០០លានផោនដែរ សម្រាប់កីឡាកររូបនេះ។ 

Arsenal បានដាក់ថ្លៃ៧៥លានផោន បូកបន្ថែមនឹង១៥លានផោន ត្រូវបានច្រានចោលកាលពីសប្តាហ៍មុន។ Manchester United ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Rice ផងដែរ ប៉ុន្តែ​មាន​ការ​សង្ស័យ​អំពី​ថា​តើ ​ពួក​គេ​មានសមត្ថភាពណា​មួយ​ជិត​តម្លៃ​ដែល West Ham​ ចង់បានឬទេ។

Man City បានទទួលកិច្ចព្រមព្រៀងតម្លៃ៣០លានផោនរួចហើយ សម្រាប់ខ្សែបម្រើ Mateo Kovacic របស់ Chelsea ដោយជោគជ័យ​ ប៉ុន្តែក៏មានបំណងចង់បាន​ Rice​ មកកាន់ក្រុមបន្ថែមទៀតផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង