RB Leipzig ចង់បាន ១០០លានអឺរ៉ូពី Man City​ សម្រាប់កីឡាករ Josko Gvardiol

Manchester City កំពុងធ្វើការចុះហត្ថលេខាលើកីឡាករ Josko Gvardiol របស់ RB Leipzig ប៉ុន្តែក្លឹបអាល្លឺម៉ង់ចង់បានយ៉ាងហោចណាស់ក៏ ១០០លានអឺរ៉ូ (៨៥.៧៧​ លានផោន) សម្រាប់ខ្សែការពារសញ្ជាតិក្រូអាស៊ីរូបនេះ។

លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ City គឺជាអ្នកកោតសរសើរយ៉ាងខ្លាំង ចំពោះខ្សែការពារកណ្តាលវ័យ២១ឆ្នាំរូបនេះ ដែលបានលេងក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន។

Gvardiol បានបង្ហាញខ្លួនចំនួន៤១ប្រកួត សម្រាប់ក្រុម Leipzig កាលពីរដូវកាលមុន និងបានស៊ុតបញ្ចូលទីពេលប្រកួតជាមួយ Man City ក្នុងជើងទីមួយ នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ ដែលពួកគេបានប្រកួតចាញ់ក្នុងលទ្ធផលសរុប ៨-១ ។

កិច្ចព្រមព្រៀងរបស់ Gvardiol អាចធ្វើឱ្យគាត់ក្លាយជាខ្សែការពារដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក បន្ទាប់ពី​ Manchester United បានចំណាយទឹកប្រាក់៨០លានផោនសម្រាប់ Harry Maguire ក្នុងឆ្នាំ២០១៩៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង