Antony បដិសេធការចោទប្រកាន់ពីបទប្រើអំពើហិង្សា

កីឡាករបាល់ទាត់របស់ក្រុម Manchester United​ កីឡាករ​ Antony បានបដិសេធការចោទប្រកាន់ពីបទហិង្សានៅក្នុងសារមួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃពុធ។

ESPN Brazil បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា អតីតមិត្តស្រីរបស់ Antony គឺនាង​ Gabriela Cavallin បានដាក់ពាក្យបណ្តឹងទៅប៉ូលិស ប្តឹងគាត់កាលពីដើមខែនេះ ដោយចោទប្រកាន់បួនចំណុច​ អំពើហិង្សាក្នុងគ្រួសារ ហិង្សាលើរាងកាយ របួសស្មាន​ និងការគំរាមកំហែង។

ពាក្យ​បណ្តឹង​នេះ ​ត្រូវ​បាន​ដាក់​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្ត្រី ក្នុង​សង្កាត់​ Tatuapé នៃ​ទីក្រុង​សៅប៉ូឡូ ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង។ 

មិនមានការ​ធ្វើ​អត្ថាធិប្បាយណាមួយពី​ Manchester United ជុំវិញ​ការ​ចោទ​ប្រកាន់​នេះនៅឡើយ​ទេ។

Antony បានឆ្លើយជាសាធារណៈជាលើកដំបូង​ បន្ទាប់ពីការអះអាងរបស់ស្រ្តីវ័យ២២ឆ្នាំម្នាក់ នៅក្នុងប្រទេសប្រេស៊ីល កាលពីដើមខែនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង