Manchester United យល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីនាំយក Mason Mount ពី Chelsea

Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ពី Chelsea ជាមួយនឹងកិច្ចសន្យារយៈពេល៥ឆ្នាំ ក្នុងតម្លៃ៥៥លានផោន បូករួមទាំងប្រាក់បន្ថែមចំនួន៥លានផោន។

Mount វ័យ២៤ឆ្នាំ នឹងក្លាយជាកីឡាករដំបូងរបស់លោក Erik ten Hag នៅរដូវក្តៅនេះ ដែលគាត់កំពុងតែធ្វើការពង្រឹងក្រុមរបស់គាត់ បន្ទាប់ពី United បានជាប់ទៅលេងនៅ​ Champions League នៅរដូវកាលក្រោយ។

Chelsea បានបដិសេធការដេញថ្លៃបីលើកដំបូងរបស់ Man Utd ប៉ុន្តែការពិភាក្សារវាងក្លិបទាំងពីរ បានបន្តនៅសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហា។ 

មានការយល់ឃើញថា Chelsea មិនចង់បាត់បង់ Mount ប៉ុន្តែមិនអាចចរចាជោគជ័យលើការបន្តកិច្ចសន្យាថ្មី ជាមួយនឹងកិច្ចសន្យារបស់គាត់ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង