កីឡាករ​ Josko Gvardiol របស់ RB Leipzig មានបំណងប្តូរទៅកាន់ Manchester City

ខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol បានប្រាប់ RB Leipzig ថាគាត់ចង់ផ្លាស់ទៅកាន់ Manchester City នេះបើយោងតាមប្រធានកីឡារបស់ក្លឹបអាល្លឺម៉ង់លោក Max Eberl ។

Eberl បានប្រាប់កាសែត Leipziger Volkszeitung ថា "Josko និងទីប្រឹក្សារបស់គាត់បានដាក់សំណើមកយើងសម្រាប់ការផ្ទេរទៅកាន់ Manchester City។"

"​ពួកយើង​កំពុង​ស្ថិតក្នុងការពិភាក្សា​គ្នា​។​ នៅ​ពេល​នេះ​មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​នោះទេ​។"

Gvardiol អាចនឹងមានតម្លៃ៨៦លានផោន ដែលនឹងធ្វើឱ្យរូបគាត់ក្លាយជាខ្សែការពារថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Gvardiol បានជួយក្រូអាស៊ី ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២​ នៅប្រទេសកាតា ខណៈដែល Leipzig បានបញ្ចប់ដោយឈរនៅលេខ៣ក្នុងតារាង Bundesliga និងឈ្នះពានរង្វាន់ German Cup កាលពីរដូវកាលមុន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង