Mason Mount​ និយាយថាការផ្ទេរពី Chelsea ទៅកាន់ Man Utd គឺជាជំហានដ៏ត្រឹមត្រូវសម្រាប់អាជីពរបស់ខ្លួន

Mason Mount បានប្រាប់ទៅកាន់អ្នកគាំទ្រ Chelsea ថាការផ្លាស់ប្តូរទៅកាន់ Manchester United គឺជា "អ្វីដែលត្រឹមត្រូវសម្រាប់ខ្ញុំ​នៅពេលនេះ​ សម្រាប់អាជីពរបស់ខ្ញុំ"។

Mount បានយល់ព្រមលើការផ្ទេរទៅកាន់ United ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំដែលមានតម្លៃ៥៥លានផោន បូករួមទាំងប្រាក់បន្ថែមចំនួន៥លានផោន។

Chelsea បានបដិសេធការដេញថ្លៃបីដំបូងរបស់ United សម្រាប់ Mount មុនពេលកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។

ខ្សែបម្រើរូបនេះបានចូលរួមជាមួយ Chelsea នៅអាយុ៦ឆ្នាំ ហើយគាត់ដឹងថាអ្នកគាំទ្រ Chelsea មួយចំនួននឹងមិនពេញចិត្តចំពោះការផ្លាស់ប្តូររបស់គាត់ទេ។

Mount ក៏បានថ្លែងអំណរគុណដល់សាលារបស់ Chelsea បុគ្គលិកផ្នែកខាងក្រោយ មិត្តរួមក្រុមពីមុនៗ និងអ្នកគ្រប់គ្រងដែលគាត់បានធ្វើការជាមួយ​ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់គឺលោក Frank Lampard, Thomas Tuchel និង Graham Potter៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង