លោក​ Ange Postecoglou មានបំណងចង់ឱ្យ Kane បន្តនៅ Spurs

គ្រូបង្វឹកថ្មីរបស់ Tottenham Hotspur លោក Ange Postecoglou និយាយថាគាត់នឹងបង្ហាញ "ចក្ខុវិស័យ" របស់គាត់សម្រាប់ក្លឹបទៅកាន់ខ្សែប្រយុទ្ធ Harry Kane ខណៈដែល Bayern Munich កំពុងតែចង់បានរូបគាត់។

ក្លឹបយក្សរបស់អាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា បានដាក់តម្លៃ៧០លានផោនសម្រាប់កីឡាករវ័យ២៩ឆ្នាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane ដែលកុងត្រាជាមួយ Spurs នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ ស៊ុតបញ្ចូលទីបាន៣០គ្រាប់នៅ Premier League កាលពីរដូវកាលមុន។

លោក​ Postecoglou បាននិយាយថា "Kane គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ក្នុងពិភពលោក ហើយខ្ញុំចង់ឱ្យគាត់បង្ហាញខ្លួននៅទីនេះ។"

លោក​ Postecoglou ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Tottenham ក្នុងខែមិថុនា បន្ទាប់ពីលោក Antonio Conte ត្រូវបានបណ្តេញចេញកាលពីខែមីនា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង