Man United ចាប់ផ្តើមការប្រកួតកំដៅសាច់ដុំជាមួយនឹងជ័យជម្នះលើ Leeds United ក្នុងទីក្រុង Oslo

Manchester United បានចាប់ផ្តើមការប្រកួតកំដៅសាច់ដុំ មុនបើករដូវកាលថ្មីជាមួយនឹងជ័យជម្នះ ២-០ លើ Leeds United នៅកីឡដ្ឋាន Ullevaal Stadion ក្នុងទីក្រុង Oslo កាលពីថ្ងៃពុធ។

កីឡាករបម្រុង Noam Emeran រកបានគ្រាប់បាល់បើកឆាកសម្រាប់ក្រុមរបស់លោក Erik ten Hag ដោយបញ្ជូនបាល់ពីខ្សែបម្រើសញ្ជាតិន័រវេស Isak Hansen-Aaröen និងបានបំប៉ោងសំណាញ់ទីដោយការស៊ុតបាល់ទាបនៅនាទី៦៧។ 

Emeran ដែលជាខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២០ឆ្នាំ ក៏បានចូលរួមចំណែកក្នុងការរកគ្រាប់បាល់ទីពីររបស់ United​ ផងដែរ ដោយធ្វើឡើងពីកីឡាករបម្រុង Joe Hugill សម្រាប់ការស៊ុតបញ្ចូលទីយ៉ាងកៀកទី ដើម្បីបញ្ចប់ជ័យជំនះនៅនាទី៨១។

ការប្រកួតនេះ បានបង្ហាញពីវត្តមានលើកដំបូងជាមួយនឹងការពាក់អាវរបស់ United សម្រាប់ខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount បន្ទាប់ពីផ្ទេរពី Chelsea៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង