Aaron Ramsey ខិតជិតដល់ការវិលត្រឡប់ទៅកាន់ Cardiff City

ប្រធានក្រុមេបស់វេលស៍ Aaron Ramsey កាន់តែខិតជិតដល់ការវិលត្រឡប់ទៅកាន់ក្លឹប ដែលបានលេងកាលពីកុមារភាព Cardiff City។

អតីតខ្សែបម្រើរបស់ Arsenal វ័យ៣២ឆ្នាំ កំពុងពិនិត្យសុខភាពជាមួយក្លឹបនៅ Championship ថ្ងៃព្រហស្បតិ៍នេះ។

Ramsey ទំនេរសម្រាប់ការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Nice បានផុតកំណត់កាលពីខែមុន ទោះបីជាព័ត៌មានលម្អិតចុងក្រោយមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

គាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបផ្សេងៗជាច្រើន ប៉ុន្តែគាត់មានបំណងផ្លាស់ប្តូរទីលំនៅទៅ South Wales ជាមួយគ្រួសាររបស់គាត់។

Ramsey បានបង្ហាញខ្លួនច្រើនជាង២៥០ប្រកួតសម្រាប់​ Arsenal ដោយបានឈ្នះពានរង្វាន់ FA Cup បីដង មុនពេលផ្លាស់ទៅកាន់ Juventus ដោយមិនគិតថ្លៃផ្ទេរនៅឆ្នាំ២០១៩៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង