Man Utd ខិតកាន់តែជិតដល់ការចុះហត្ថលេខាលើអ្នកចាំទី Andre Onana​ ពី Inter Milan​

Manchester United កំពុងតែឈានទៅដល់ការចុះហត្ថលេខាលើអ្នកចាំទី Andre Onana របស់ Inter Milan ក្នុងតម្លៃជិត៥០លានផោន។

កីឡាករសញ្ជាតិកាមេរូន វ័យ២៧ឆ្នាំរូបនេះ​ នឹងត្រូវជំនួសតំណែងអាវលេខមួយ ដែលត្រូវបានពាក់ដោយ David de Gea​ អស់រយៈពេល១២រដូវកាល បន្ទាប់ពីគាត់បានសម្រេចចិត្តចាកចេញពីក្លឹប កាលពីខែមុន។

ក្រោយពេលជំនួបរវាងអ្នកតំណាងរបស់ United និង Onana កាលពីថ្ងៃអាទិត្យ គេយល់ឃើញថា កិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រមសម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងជម្រើស១ឆ្នាំបន្ថែមទៀត។

លោក Erik ten Hag ស្គាល់ Onana យ៉ាងច្បាស់​ ចាប់តាំងពីពេលដែលពួកគេចាប់ដៃគ្នានៅ Ajax ហើយគាត់ជឿជាក់ថា គាត់អាចផ្តល់ឱ្យ United នូវជម្រើសអ្នកចាំទីដែលគាត់ចង់បាន ចាប់តាំងពីគាត់បានមកដល់ក្លឹប ត្រឹមតែរយៈពេលជាងមួយឆ្នាំនេះ។ 

សូមបញ្ជាក់ថា​ Onana បានចំណាយពេល៧ឆ្នាំកន្លះ នៅជាមួយ​ Ajax មុនពេលផ្លាស់ទៅ Inter ក្នុងខែកក្កដា ឆ្នាំ២០២២៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង