Al-Ettifaq យល់ព្រមលើកិច្ចព្រមព្រៀង សម្រាប់​កីឡាករ Jordan Henderson ក្នុងតម្លៃ១២លានផោន

Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ១២លានផោន បូកជាមួយអត្ថប្រយោជន៍បន្ថែមទៀតដើម្បីលក់ប្រធានក្រុម Jordan Henderson ទៅឱ្យក្លឹប Al-Ettifaq របស់អារ៉ាប៊ីសាអូឌីត។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​៣៣​ឆ្នាំ​ នៅ​សល់​កុងត្រារយៈពេល​២​ឆ្នាំ​ នៅ​កីឡដ្ឋាន Anfield។

អតីតប្រធានក្រុម Liverpool លោក Steven Gerrard ក៏ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុម Al-Ettifaq នាពេលថ្មីៗនេះផងដែរ។

ការយល់ព្រមសម្រាប់ Henderson កើតឡើង បន្ទាប់ពី Liverpool ទទួលបានសំណើដែលមានតម្លៃ៤០លានផោនពីក្លឹប Al-Ittihad សម្រាប់ខ្សែបម្រើ​ Fabinho កាលពីថ្ងៃសុក្រមុន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង