មិនទាន់មានកិច្ចព្រមព្រៀងណាមួយឡើយ សម្រាប់​ Josko Gvardiol រវាង​ RB Leipzig និង Man City

នាយករបស់ RB Leipzig លោក Max Eberl បាននិយាយថា "មិនមានកិច្ចព្រមព្រៀង" រវាងក្លឹបអាល្លឺម៉ង់ និង Manchester City ទៅលើខ្សែការពារ Josko Gvardiol របស់ក្រូអាតនោះទេ។

Gvardiol បានជួយ RB Leipzig ឱ្យឈ្នះពាន German Cup ក្នុងពីររដូវកាលដំបូងរបស់គាត់ជាមួយក្លឹប។ 

កីឡាករវ័យ២១ឆ្នាំរូបនេះ មានតម្លៃ៨៦លានផោន ហើយប្រសិនបើ City​ ហ៊ានបង់តម្លៃនេះ នោះនឹងធ្វើឱ្យគាត់ក្លាយជាខ្សែការពារថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

កាលពីដើមខែកក្កដាលោក Eberl បានបញ្ជាក់ថា ការពិភាក្សាកំពុងធ្វើឡើងជាមួយនឹងក្រុមម្ចាស់ជើងឯក Premier League ប៉ុន្តែត្រូវបានគេយល់ឃើញថា City មិនទាន់ធ្វើការដេញថ្លៃជាផ្លូវការនៅឡើយទេ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង