Al-Hilal ដាក់សំណើតម្លៃ២៥៩លានផោន សម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe របស់​ PSG

ក្លិបនៅអារ៉ាប៊ីសាអូឌីត​ Al-Hilal មានសិទ្ធិចរចារផ្ទាល់ជាមួយ Kylian Mbappe ក្រោយពីបានធ្វើការដេញថ្លៃ ជាកំណត់ត្រាពិភពលោក​ ក្នុងតម្លៃ២៥៩លានផោន សម្រាប់ខ្សែប្រយុទ្ធរបស់ Paris St-Germain រូបនេះ។

សូមរំលឹកថា ការផ្ទេរ Neymar ពី Barcelona ក្នុងតម្លៃ២០០លានផោនក្នុងឆ្នាំ២០១៧ គឺជាកំណត់ត្រាបច្ចុប្បន្នរបស់​ PSG ដែលបានធ្វើឱ្យ Neymar ក្លាយជាកីឡាករថ្លៃបំផុត នៅលើពិភពលោក។

ការយល់ឃើញរបស់ PSG គឺថា Mbappe បានយល់ព្រមរួចទៅហើយ ដើម្បីចូលរួមជាមួយ Real Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់។ ហើយទោះជាយ៉ាងណាក៏ដោយ លោក​ Nasser​ Al-Khelaifi បានបញ្ជាក់យ៉ាងច្បាស់ ពីការប្រកាន់គោលជំហរដ៏តឹងតែងរបស់គាត់ ដោយនិយាយថា "វាមិនអាចទៅរួចនោះទេ" ដែល Mbappe ត្រូវចាកចេញដោយទទេរនៅឆ្នាំ២០២៤៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង