Liverpool ត្រៀម​នឹងចំណាយលុយ​៨០​លាន​អឺរ៉ូ​ សម្រាប់​កីឡាករមួយរូបរបស់ Real Madrid

កីឡាករ​ដែល​ត្រូវ​ចោទជា​ប្រធានបទ​ គឺ​ខ្សែ​បម្រើ​សញ្ជាតិ​អ៊ុយរូហ្គាយ​ Federico Valverde។ Liverpool កំពុងតែពេញចិត្តនឹងខ្សែបម្រើរបស់ Real Madrid ហើយបានត្រៀមដើម្បីធ្វើការដេញថ្លៃ​ ក្នុងតុម្លៃ៨០លានអឺរ៉ូ (៦៨លានផោន) សម្រាប់កីឡាកររូបនេះ។ 

Valverde នឹងក្លាយជាខ្សែបម្រើបន្ថែមដ៏សំខាន់សម្រាប់ Liverpool​ ក្រោយពេលដែល Real Madrid បានចុះហត្ថលេខាលើ Jude Bellingham និងបន្តកិច្ចសន្យាជាមួយ Luka Modric ដែលនេះ ជាហេតុផលមួយផ្សេងទៀត។ 

Real Madrid មានជម្រើសខ្សែបម្រើជាច្រើនសម្រាប់រដូវកាលឆ្នាំ២០២៣/២៤ ដែលមានន័យថា ពួកគេអាចបើកចំហឱ្យ Valverde ចាកចេញ។

ប្រសិនបើ Liverpool ពិតជាចុះហត្ថលេខាលើ Valverde ពី Real Madrid មែននោះ គាត់នឹងក្លាយជាកីឡាករដែលថ្លៃបំផុតទី៣ សម្រាប់ក្លឹប បន្ទាប់ពី Virgil van Dijk និង Darwin Nunez៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង