Cristiano Ronaldo ​​ខឹងសម្បារ​ហើយដូចជាបានជះ​ទឹក​ដាក់​អ្នក​ថត​រូប​ម្នាក់

Cristiano Ronaldo មានការខកចិត្តបន្ទាប់ពី Al-Nassr ប្រកួតស្មើជាមួយ Al-Shabab ដែលជាការប្រកួតបើកឆាកពានរង្វាន់ Arab Club Champions Cup ដោយគាត់បានបញ្ចេញកំហឹងទៅលើអ្នកថតរូបម្នាក់។

Ronaldo ហាក់បីដូចជាបានជះទឹកទៅលើអ្នកថតរូបម្នាក់ មុនពេលគេបញ្ជូនអ្នកថតរូបនោះទៅឱ្យឆ្ងាយ​ អំឡុងពេល​ Al-Nassr​ កំពុងប្រកួត។ 

វីដេអូដែលបានថតពីកន្លែងទស្សនាខាងក្រោយ​ បង្ហាញពី Ronaldo កំពុងធ្វើកាយវិការដាក់សមាជិកក្រុមគ្រូបង្វឹករបស់គាត់។​ នៅពេលដែលគាត់កំពុងបន្តប្រកែកជាមួយសមាជិកបុគ្គលិក អ្នកថតរូបម្នាក់បានឈរនៅម្ខាង ដើម្បីថតយកសកម្មភាពរបស់គាត់។ បន្ទាប់មក Ronaldo បានកត់សម្គាល់ឃើញអ្នកថតរូបនោះ ដូច្នេះគាត់បានក្រឡោះដបទឹកដាក់អ្នកថតរូបទាំងទឹកមុខមិនសប្បាយចិត្ត។

Ronaldo ពិតជាមិនសប្បាយចិត្តនឹងការលេងរបស់មិត្តរួមក្រុមរបស់គាត់​ ហើយបានដើរចេញពីទីលានយ៉ាងលឿននៅពេលបញ្ចប់ការប្រកួត៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង