Manchester United បញ្ចប់ការស្វែងរកខ្សែប្រយុទ្ធ​ បន្ទាប់ពីការផ្ទេរ Rasmus Hojlund ក្នុងតម្លៃ​៧២លានផោន

បិសាចក្រហម Manchester United បានចំណាយពេលជាច្រើនក្នុងរដូវក្តៅនេះ ដើម្បីស្វែងរកខ្សែប្រយុទ្ធមួយរូប ដោយទីបំផុតលោក Erik ten Hag បានបំពេញចន្លោះនៅក្នុងក្រុមរបស់គាត់បានហើយ មុនរដូវកាលថ្មី Premier League ចាប់ផ្តើម។

Manchester United បានចុះហត្ថលេខាលើកីឡាករ​ Rasmus Hojlund ពី Atalanta ក្នុងកិច្ចព្រមព្រៀងដែលតម្លៃកើនឡើងដល់៧២លានផោន។

United បានយល់ព្រមលើតម្លៃ៦៤លានផោន សម្រាប់ខ្សែប្រយុទ្ធសញ្ជាត់ដាណឺម៉ាក ជាមួយនឹងអត្ថប្រយោជន៍បន្ថែមទៀតចំនួន៨លានផោន។ Hojlund បានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយនឹងជម្រើសមួយឆ្នាំបន្ថែមទៀត។ 

Hojlund ក្លាយជាកីឡាករទី៣របស់ United នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Mason Mount និងអ្នកចាំទី Andre Onana ដែលការចំណាយសរុបរបស់ក្លឹបនៅរដូវក្តៅនេះមានចំនួន១៧៩លានផោន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង