Al Hilal ដាក់តម្លៃ ១២០.៣លានផោន សម្រាប់កីឡាករ Osimhen របស់ Napoli

Al Hilal បានដាក់សំណើរក្នុងតម្លៃ ១៤០លានអឺរ៉ូ (១២០.៣លានផោន) ទៅកាន់ Napoli សម្រាប់ខ្សែប្រយុទ្ធ Victor Osimhen ជាមួយនឹងថ្លៃពលកម្ម១លានផោនក្នុងមួយសប្តាហ៍។

មានការយល់ឃើញថា Napoli រំពឹងចង់បានតម្លៃច្រើនជាង១៥០លានអឺរ៉ូ (១២៨.៨ លានផោន) ដើម្បីពិចារណាលក់កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A កាលពីរដូវកាលមុន​ ព្រមទាំងបានជួយក្លឹបឱ្យឈ្នះពានក្នុងលីគផងដែរ។ 

ប្រធានរបស់ក្លឹបបាននិយាយថា ពួកគេសុខចិត្តពិចារណាលើសំណើរ​ ដោយមិនអាចបដិសេធបានទេ នៅពេលដែលការពិភាក្សាបន្តកិច្ចសន្យាថ្មីជាមួយកីឡាករត្រូវជាប់គាំង។ 

កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ បានស៊ុតបញ្ចូលទី​២៦គ្រាប់ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ខណៈដែលបានជួយឱ្យ​ Napoli លើកពានជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង