Manchester City កំណត់គោលដៅកីឡាករល្អបំផុត ដើម្បីជំនួសតំណែង Riyad Mahrez​

Manchester City បានកំណត់អត្តសញ្ញាណតារាឆ្នើមម្នាក់របស់ Stade Rennes គឺកីឡាករ​ Jeremy Doku ដែលជាគោលដៅល្អបំផុត ដើម្បីជំនួសតំណែង Riyad Mahrez នៅរដូវក្តៅនេះ។

Jeremy Doku ក្នុងវ័យត្រឹមតែ២១ឆ្នាំ​ប៉ុណ្ណោះ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អ្នក​មាន​ទេព​កោសល្យ​ដ៏​ល្អអស្ចារ្យ​ម្នាក់ ដោយរកបាន៨គ្រាប់ក្នុងរយៈពេលត្រឹមតែ១២០០នាទី​ សម្រាប់ការលេងនៅ Stade Rennes​ ។ 

City ទើបតែបានឈ្នះពាន៣ក្នុងប្រវតិ្តសាស្រ្ត ប៉ុន្តែបានបាត់បង់កីឡាករសំខាន់ៗ ជាច្រើននាក់រួចទៅហើយ នៅរដូវក្តៅនេះ​។ កីឡាករ​ Riyad Mahrez បានចូលរួមជាមួយ Al-Ahli ក្នុងការផ្លាស់ប្តូរតម្លៃ៣០លានអឺរ៉ូ ព្រមទាំងប្រធានក្រុមកីឡាករ Ilkay Gundogan បានប្តូរទៅកាន់ Barcelona ដោយឥតគិតថ្លៃបន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Etihad ផុតកំណត់។

អនាគតរបស់ Bernardo Silva និង Aymeric Laporte ក៏ស្ថិតក្នុងភាពស្រពេចស្រពិលផងដែរ ដោយកីឡាករទាំងពីររូបមានបំណងចាកចេញពីក្លឹបនៅរដូវក្តៅនេះផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង