Sadio Mane នឹងលេងជាមួយ Cristiano Ronaldo ក្នុងលីគ​ Saudi Pro League

Sadio Mane បានបញ្ចប់ការផ្ទេរពី Bayern Munich ទៅកាន់ក្រុម Al Nassr របស់ Saudi Pro League ដែលគាត់នឹងទទួលបានប្រាក់ ៦៥០,០០០ ផោនក្នុងមួយសប្តាហ៍​ ដូច្នេះក្នុងមួយឆ្នាំគាត់នឹងទទួលបានទឹកប្រាក់ច្រើនជាង​៣៤លានផោន។

Mane បានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ២០២៧​ មានន័យថា គាត់អាចរកប្រាក់ចំណូលសរុបប្រហែល ១៣៦លានផោន ប្រសិនបើគាត់យល់ព្រមលើកិច្ចព្រមព្រៀងនេះ។

Mane ចូលរួមជាមួយ Bayern កាលពីរដូវក្តៅមុន ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ បន្ទាប់ពីការផ្ទេរពី Liverpool ក្នុងតម្លៃ៣៥លានផោន។ 

មូលហេតុដែល Mane សម្រេចចិត្ត​ប្តូរទៅ​ Saudi Pro League គឺដោយសារតែគាត់បានបាត់បង់ប្រជាប្រិយភាព​ និងត្រូវបានដកចេញពីជម្រើស១១នាក់​ បន្ទាប់ពីបានដាល់មិត្តរួមក្រុម Leroy Sane ក្រោយពេលប្រកួតចាញ់​ Manchester City​ នៅ Champions League​ កាលពីខែមេសា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង