Lionel Messi ស៊ុតបញ្ចូលទីពីរគ្រាប់ ធ្វើឱ្យ Inter Miami ឈ្នះ៣ប្រកួតជាប់ៗគ្នា

Lionel Messi កំពុងតែបន្តការចាប់ផ្តើមដ៏ល្អរបស់គាត់ សម្រាប់ការលេងនៅ Inter Miami​ ដែលគាត់បានស៊ុតបញ្ចូលទីពីរ​គ្រាប់ លើក្រុម Orlando City ក្នុងការប្រកួត Leagues Cup ដោយឈ្នះក្នុងលទ្ធផល ៣-១​ កាលពីថ្ងៃពុធ។

គ្រាប់​បាល់​ជិត​ទីពីរ​គ្រាប់​របស់​ Messi​ បាន​ជួយ​ឱ្យ Inter Miami ឡើងទៅកាន់វគ្គ១៦ក្រុម​ចុង​ក្រោយ ​នៃ​ការ​ប្រកួតនេះ។

អំឡុងពេលប្រកួត​ Jordi Alba ដែលជាអតីតមិត្តរួមក្រុម​របស់ Messi​ អំឡុងពេលនៅ Barcelona ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅ Miami ផងដែរ​ ដោយជាកីឡាករបម្រុង ហើយប្តូរចូលនៅនៅនាទី៦៤។

សូមបញ្ជាក់ថា Inter Miami មិនបានប្រកួតឈ្នះ១១ប្រកួតមកហើយ​ មុនពេល Messi មកដល់ ប៉ុន្តែវត្តមានរបស់គាត់មកទល់ពេលនេះ បានជួយឱ្យក្រុមឈ្នះ៣ប្រកួតចុងក្រោយជាប់ៗគ្នា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង