West Ham ឱ្យតម្លៃ​កីឡាករ Manchester United​ ពីររូបត្រឹមតែជាង​៥០លានផោន

West Ham បានធ្វើការដេញថ្លៃកីឡាករពីររូប​របស់ Manchester United ដែលតម្លៃប្រហាក់ប្រហែល​ ៥០​លានផោនប៉ុណ្ណោះ សម្រាប់ Harry Maguire និង Scott McTominay។

ទាំងខ្សែការពារសញ្ជាតិអង់គ្លេស Maguire វ័យ៣០ឆ្នាំ និងខ្សែបម្រើសញ្ជាតិស្កុតឡែន McTominay វ័យ២៦ឆ្នាំ​ ពួកគេគឺជាផ្នែកមួយនៃជម្រើសក្រុមរបស់ Erik ten Hag នៅឡើយ។ ដូច្នេះ​គេយល់ថា United អាចនឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះ ក្នុងលក្ខខណ្ឌដែល​ United រកឃើញកីឡាករជំនួសដំណែងពួកគេ​ ទើបអាចសម្រេចចិត្តថា លក់កីឡាករទាំងពីររូបនេះបាន។

West Ham មិនទាន់ធ្វើការចុះហត្ថលេខាលើកីឡាករម្នាក់ណាឡើយក្នុងរដូវក្តៅនេះ​ បើទោះបីជាលក់ Declan Rice ទៅឱ្យ Arsenal ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០៥​ លានផោនក៏ដោយ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង