អ្នកអង្គម្ចាស់ ​Sheikh Jassim អាចនឹងក្លាយជាម្ចាស់ថ្មីរបស់ក្លឹប Manchester United

អ្នកអង្គម្ចាស់​ Sheikh Jassim bin Hamad Al Thani របស់ប្រទេសកាតា​ បានធ្វើការដេញថ្លៃជាលើកទីប្រាំដើម្បីទិញក្លឹប​ Manchester United នៅដើមសប្តាហ៍នេះ បន្ទាប់ពីគ្រួសារ Glazer​ ដែលជាម្ចាស់ក្លឹបបច្ចុប្បន្នបានប្រកាសលក់កាលពីខែវិច្ឆិកា​។ 

សូមបញ្ជាក់ថា​ នេះនឹងក្លាយជាការដេញថ្លៃចុងក្រោយរបស់អ្នកអង្គម្ចាស់​ Sheikh Jassim ហើយចាប់ពីថ្ងៃសុក្រនេះតទៅគាត់នឹងមិនលូកដៃក្នុងរឿងនេះទៀតទេ។

ការដេញថ្លៃនេះនឹងគ្រប់គ្រងមួយរយភាគរយ​ ពោលគឺជម្រះបំណុលរបស់ United ទាំងស្រុង​ និងផ្តល់ជូនទឹកប្រាក់ដាច់ដោយឡែកសម្រាប់ក្លឹប​ និងសហគមន៍មូលដ្ឋានផងដែរ។

ដោយតួលេខនៅក្នុងខែមីនាបានបង្ហាញថា United មានបំណុលសរុប​ ៩៦៩.៦​ លានផោន តាមរយៈការខ្ចីប្រាក់ពីធនាគារ និងថ្លៃផ្ទេរប្រាក់ដែលមិនទាន់មានការទូទាត់ជាមួយនឹងផ្នែកដែលពាក់ព័ន្ធ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង