Newcastle ទិញខ្សែការពារពី​ Southampton ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣២​លានផោន

Newcastle United បានចុះហត្ថលេខាលើខ្សែការពារ Tino Livramento របស់ Southampton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃអាចកើនឡើងរហូតដល់ ៤០ លានផោន។

កិច្ចព្រមព្រៀងនេះ មានតម្លៃ ៣២​ លានផោនដំបូង ហើយកីឡាករសញ្ជាតិអង់គ្លេសវ័យ ២០ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ​។ 

Livramento ដែលបានចូលរួមជាមួយ Southampton ដោយប្តូរពី Chelsea តម្លៃ ៥ លានផោនក្នុងឆ្នាំ ២០២១​ គឺជាកីឡាករទី៣ដែល Newcastle ចុះហត្ថលេខានៅរដូវក្តៅនេះ។ 

នៅរដូវក្តៅនេះ Newcastle ដែលឈរនៅលេខ៤ ក្នុងតារាងកាលពីរដូវកាលមុន​ បានចុះហត្ថលេខាលើកីឡាករ២រូប រួចមកហើយ​ គឺខ្សែបម្រើអ៊ីតាលី Sandro Tonali និងខ្សែបម្រើស្លាបអង់គ្លេស Harvey Barnes៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង