UEFA បានពន្យារពេលការប្រកួត Champions League បន្ទាប់ពីអ្នកគាំទ្របាល់ទាត់ម្នាក់ត្រូវបានចាក់សម្លាប់

ការប្រកួតវគ្គជម្រុះ Champions League នៅថ្ងៃអង្គាររវាង AEK Athens និង Dinamo Zagreb ត្រូវបានពន្យារពេល បន្ទាប់ពីអ្នកគាំទ្រម្នាក់ត្រូវបានចាក់សម្លាប់ នៅក្នុងរដ្ឋធានីរបស់ក្រិក។

អ្នកគាំទ្រជនជាតិក្រិចអាយុ២៩ឆ្នាំបានស្លាប់ នៅក្នុងជម្លោះរវាងអ្នកគាំទ្រគូប្រជែងទាំងពីរ នៅខាងក្រៅកីឡដ្ឋាន Agia Sophia របស់ AEK នៅជាយក្រុងភាគខាងជើង នៃទីក្រុង Athens កាលពីល្ងាចថ្ងៃចន្ទ។

ប៉ូលិស​បាន​និយាយ​ថា មនុស្ស៨នាក់​ផ្សេង​ទៀត​បាន​រង​របួស និង ៩៨នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ 

UEFA បានដាក់បំរាម​ ហាមឃាត់អ្នកគាំទ្រចូលទស្សនាការប្រកួតទាំងពីរជើងក្នុងវគ្គជម្រុះជុំទី៣ ដើម្បីធានាពីសុវត្ថិភាព។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បាននិយាយថា បញ្ហាដែលកើតឡើងមានន័យថា ការប្រកួតត្រូវតែពន្យារពេល ដោយការសម្រេចចិត្តបន្ទាប់ទៀត ត្រូវតែមានការពិគ្រោះយោបល់ជាមួយអាជ្ញាធរក្នុងតំបន់ជាមុនសិន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង