Neymar ស្ថិតក្នុងចំណោមកីឡាករ PSG ប្រាំរូបដែលអាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ

គ្រូបង្វឹករបស់ Paris Saint-Germain លោក Luis Enrique បានប្រាប់ទៅកាន់ Neymar ថា គាត់មិនមែនជាកីឡាករ ដែលស្ថិតក្នុងផែនការរបស់ក្រុមសម្រាប់រដូវកាលខាងមុខនេះទេ។ 

Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Paris Saint-Germain ទាំងប្រាំដែលត្រូវបានប្រាប់ថា ពួកគេអាចចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយគ្រូបង្វឹកថ្មីលោក Luis Enrique និងប្រធានផ្នែកផ្ទេរកីឡាករ Luis Campos ។ 

PSG កំពុងស្ថិតក្នុងការកែប្រែកីឡាករ បន្ទាប់ពី Lionel Messi ចាកចេញទៅចូលរួមជាមួយ Inter Miami ដោយមិនគិតថ្លៃ​ ហើយ Kylian Mbappe ពេលនេះបានជាប់គាំងខណៈ PSG សង្ឃឹមថា នឹងទទួលបានប្រាក់ពីការលក់រូបគាត់នៅរដូវក្តៅនេះ ជាជាងបាត់បង់រូបគាត់ទៅឱ្យ Real Madrid ដោយឥតគិតថ្លៃក្នុងរយៈពេលមួយឆ្នាំ។

ហើយ Neymar គឺជាកំពូលកីឡាករល្បីឈ្មោះម្នាក់ទៀត ដែលពេលវេលានៅជាមួយ PSG មើលទៅជិតអស់ហើយ។ យោងតាមសារព័ត៌មានបារាំង RMC Sport, Neymar, Marco Verratti, Renato Sanches, Hugo Ekitike និង Juan Bernat សុទ្ធតែត្រូវបានជូនដំណឹងថាពួកគេមិនមែនជាផ្នែកនៃផែនការរបស់លោក​ Enrique នាពេលអនាគតនោះទេ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង