Kevin de Bruyne អាចនឹងអវត្តមានរហូតដល់ទៅ ៤ខែ​ក្នុងរដូវកាលនេះ​

Kevin de Bruyne អាចនឹងខកខានមិនបានចូលរួមប្រកួតរយៈពេល ៤ខែ ដែល Manchester City នឹងសម្រេចចិត្តថាតើគាត់ត្រូវការវះកាត់របួសសរសៃពួរ ឬក៏យ៉ាងណា​ នេះបើតាមប្រសាសន៍របស់លោក​ Pep Guardiola ។ 

កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានប្តូរចេញបន្ទាប់ពីចូលលេងត្រឹមតែ ២៣នាទី ក្នុងការប្រកួតបើកឆាករវាង City និង​ Burnley កាលពីថ្ងៃសៅរ៍។

De Bruyne ក៏​បានប្តូរចេញដោយសារតែ​របួស​ដែរ​ក្នុង​អំឡុង​ពេល​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រជាមួយ Inter Milan កាល​ពី​ខែ​មិថុនា។

កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះ​ មិនបានចូលរួមការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ City ទេ​ ហើយបានត្រឹមតែជាកីឡាករបម្រុងដែលប្តូរចូលលេងក្នុងតង់ទី២ ពេលប្រកួត ដណ្តើមពាន Community Shield ចាញ់ Arsenal​៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង