Manchester City យល់ព្រមលក់ Laporte ឱ្យទៅ​ Al-Nassr ប៉ុន្តែមិនបញ្ចេញថាតម្លៃប៉ុន្មានទេ

Manchester City បានទទួលយកសំណើដែលមិនបញ្ចេញឱ្យដឹងពីតម្លៃដែល Al-Nassr ផ្តល់ឱ្យសម្រាប់នាំយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte ។

Manchester City បានចុះហត្ថលេខាលើ Laporte ពី Athletic Bilbao ក្នុងខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃ ៥៧លានផោន។

ក្នុងរដូវកាលឈ្នះពានបីរបស់​ Manchester City កីឡាករវ័យ ២៩ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនក្នុងការប្រកួតច្រើនប៉ុន្មានទេ​ ដោយលោក Pep Guardiola បានជ្រើសរើសកីឡាករ​ Manuel Akanji និង Nathan Ake ញឹកញាប់ជាង។​ 

Laporte បានបង្ហាញខ្លួនសរុបចំនួន ១៨០ប្រកួតសម្រាប់ក្លឹប ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបានបង្ហាញខ្លួន ២២លើកសម្រាប់ក្រុមអេស្ប៉ាញ ដែលជួយឱ្យ Manchester City ឈ្នះពានរង្វាន់ UEFA Champions League វគ្គផ្តាច់ព្រ័ត្រក្នុងខែមិថុនា។

Laporte នឹងចូលរួមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles នៅ Al-Nassr​៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង