ព្យាករណ៍គូ Manchester City និង​ Newcastle ម៉ោង២ រំលងអាធ្រាត្រ ថ្ងៃទី២០សីហា

Manchester City បានចាប់ផ្តើមការប្រកួតដំបូង​ ដើម្បីការពារតំណែងជើងឯករដូវកាលមុន​ ជាមួយនឹងជ័យជម្នះយ៉ាងចាស់ដៃលើ Burnley ៣-០ នៅក្រៅទឹកដី។

កំណត់ត្រាការប្រកួតរបស់​ Manchester City គឺចាញ់តែ​ ១ ប្រកួតគត់ ក្នុងចំណោម​ ១៧ប្រកួតចុងក្រោយនៅ Premier League ហើយវាក៏មិនងាយស្រួលនោះទេ​ ដើម្បីយកឈ្នះពួកគេក្នុងរដូវកាលនេះ។

មិនតែប៉ុណ្ណោះ Manchester City ឈ្នះក្នុងទឹកដី ១០​ ប្រកួតចុងក្រោយ ហើយ​ ៩ប្រកួតក្នុងចំណោម ១០ប្រកួតនោះ ពួកគេបានស៊ុតបញ្ចូលទីយ៉ាងតិច​២គ្រាប់​។ 

យ៉ាង​ណា​មិញ Newcastle ក៏បាន​យក​ឈ្នះយ៉ាងងាយស្រួលលើ​ Aston Villa ​ដោយលទ្ធផល ៥-១ នៅក្នុងកីឡដ្ឋាន​ St James' Park។​ ​Newcastle ចូលមកក្នុងការប្រកួតនេះ ដោយចាញ់តែ​ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៥ប្រកួតចុងក្រោយ។ 

ការព្យាករណ៍​ :​ ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរគឺ​ Manchester City បានយកឈ្នះ Newcastle ៧ដង ក្នុងជំនួប ៨ដងចុងក្រោយ​ ដោយ Manchester City មើលទៅហាក់ដូចជាមានប្រៀបជាង ដើម្បីឈ្នះការប្រកួតនេះម្តងទៀត។
ដូច្នេះហើយ ជម្រើសរបស់យើងសម្រាប់ការប្រកួតរវាង​ Manchester City និង Newcastle គឺ ​Manchester City នឹងឈ្នះការប្រកួតនេះ ដោយលទ្ធផល ២-០ ឬ Under ៣.៥គ្រាប់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង