ព្យាករណ៍គូ Arsenal vs Fulham ម៉ោង២១ ថ្ងៃទី២៦សីហា

Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirates​ ដើម្បីទទួលក្រុមភ្ញៀវ​ Fulham​ ដែលជាការប្រកួត​ទី​បី​ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅយប់ថ្ងៃសៅរ៍។ 

ជ័យជម្នះលើ Nottingham Forest និង Crystal Palace បានផ្តល់ឱ្យ Arsenal និងលោក Mikel Arteta នូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់រដូវកាលថ្មីនេះ។

Arsenal មានឱកាសដើម្បីបន្តការឈ្នះរបស់ពួកគេបន្ថែមទៀត ​សម្រាប់ការមកលេងរបស់ក្រុមភ្ញៀវ Fulham ហើយពួកគេចាញ់តែម្តងគត់ពីការលេងក្នុងទឹកដី ៩ប្រកួតចុងក្រោយ។ 

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន​ Fulham​ ត្រូវបាន​ Brentford​ យកឈ្នះក្នុងទឹកដីដោយលទ្ធផល​ ៣-០​ ។ ជាការពិតណាស់ ឥឡូវនេះ Fulham ប្រកួតឈ្នះត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ ពីការលេង ៩ប្រកួតចុងក្រោយ។ 

លើសពីនេះ Fulham ប្រកួតចាញ់ក្រៅទឹកដី ៥ប្រកួតក្នុងចំណោម ៨ប្រកួតចុងក្រោយ។

ការព្យាករណ៍​ :​ Arsenal បានបង្ហាញពីទម្រង់លេងល្អដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងកីឡដ្ឋាន Emirates នាពេលថ្មីៗនេះ។ ការប្រកួតនេះ ហាក់ដូចជានឹងផ្តល់ជ័យជម្នះដ៏ងាយស្រួលមួយផ្សេងទៀត ​សម្រាប់ក្រុមកាំភ្លើងធំ​ ដោយប្រហែលជាមិនមានរបូតគ្រាប់បាល់ទៀតផង។ ដូច្នេះជម្រើសចម្បងរបស់យើង សម្រាប់ការប្រកួតនេះ គឺ​ Arsenal​ ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង