Neymar​ និយាយថា​ Saudi Pro League អាចនឹងល្អជាង Ligue 1

ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះ បានផ្ទេរទៅកាន់ Saudi Pro League ពី Paris St-Germain កាលពីខែសីហា ក្នុងតម្លៃប្រហែល ៧៧.៥លានផោន និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត។

Neymar បានចូលរួមជាមួយ Al-Hilal ក្នុងទីផ្សារដោះដូរកីឡាករ ដែលបានបង្ហាញថា ក្លឹបអារ៉ាប៊ីសាអូឌីតចំណាយទឹកប្រាក់ច្រើនជាង ៧០០លានផោន លើកីឡាករបរទេសជាច្រើន។ 

គាត់បាននិយាយថា "សម្រាប់ឈ្មោះកីឡាករជាច្រើន ដែលបានប្តូរទៅអារ៉ាប៊ីសាអូឌីត ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលីគអារ៉ាប៊ីសាអូឌីតល្អជាងបារាំង"។

ការចំណាយរបស់ក្លឹបអារ៉ាប៊ីសាអូឌីត នៅរដូវក្តៅនេះ លើការផ្ទេរអន្តរជាតិ គឺឈរនៅលំដាប់ទីពីរ បន្ទាប់ពី Premier League ដែលការចំណាយសរុបតិចជាង ១.៦ពាន់លានផោន សម្រាប់កិច្ចព្រមព្រៀងក្រៅប្រទេស នេះបើយោងតាមតួលេខពីស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង