ក្រុមហ៊ុនវិនិយោគអាមេរិក 777 Partners ឈានដល់កិច្ចព្រមព្រៀងដើម្បីទិញយក Everton

Farhad Moshiri ទំនង​ជា​នឹងលក់​ក្លឹបនៅ Premier League​ Everton ទៅឱ្យក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុង Miami ដែលមានឈ្នោះ​ 777 Partners ។

យោងតាមការរាយការណ៍ វិនិយោគិនពហុក្លឹប 777 Partners កំពុងតែពិភាក្សាជាមួយលោក Farhad Moshiri ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Everton ។

កាលពីខែកុម្ភៈលោក Farhad Moshiri បានប្រាប់ក្រុមប្រឹក្សាភិបាលរបស់អ្នកគាំទ្រ Everton ថាក្លឹប "មិនមែនសម្រាប់លក់ទេ" ប៉ុន្តែវាហាក់ដូចជាអ្នកជំនួញជនជាតិ​ អង់គ្លេស​ និងអ៊ឺរ៉ង់​ បច្ចុប្បន្នមានបំណងលក់ក្លឹបនេះ។

ទោះបីជារូបគាត់បានវិនិយោគទឹកប្រាក់ច្រើនជាង ៧៥០លានផោនតាំងពីឆ្នាំ២០១៦ ក៏ដោយក៏អ្នកគាំទ្រ Everton មួយចំនួនមិនសប្បាយចិត្តចំពោះភាពជាម្ចាស់របស់លោក​ Farhad Moshiri ។​ ហើយ​អ្នកគាំទ្រទាំងនោះ បានអំពាវនាវឱ្យលោក​ Moshiri និងក្រុមប្រឹក្សាភិបាលចាកចេញផងដែរកាលពីរដូវកាលមុន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង