ព្យាករណ៍គូ​ Chelsea vs Aston Villa

ក្រុមតោខៀវ Chelsea នឹងប្រកួតជាមួយ​ Aston Villa ក្នុងកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យនេះ​ ដើម្បីបន្តស្វែងរកជ័យជម្នះ​ បន្ទាប់​ពី​ចាប់​ផ្តើមរដូវកាល​ដ៏​គួរឱ្យខក​ចិត្ត​។ 

ការចាប់ផ្តើមមិនល្អរបស់ Chelsea គឺផ្ទុយស្រឡះទៅនឹងផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ដែលក្លឹបបានចំណាយក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ 

ហើយចំណុចដែលគួរឱ្យកត់សំគាល់គឺ Chelsea ឈ្នះតែ​ ២ ប្រកួតប៉ុណ្ណោះពីការលេង​ ១៧ ប្រកួតកន្លងមកនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។

Aston Villa បានឈ្នះ​ ៣ ប្រកួតក្នុងចំណោម ​៥ ប្រកួតបើកឆាកនៃរដូវកាលថ្មីនេះ ដែលបានធ្វើឱ្យពួកគេឈរនៅលេខ ៧ ប៉ុន្តែក្នុងនោះ​​ក៏បាន​ភ្លាត់​ចាញ់​ ២ ប្រកួត​​ផង​ដែរ។

Aston Villa រកបានជ័យជម្នះតែ​ ២ ប្រកួតគត់ពីការលេង​ក្រៅទឹកដី ៧ ប្រកួតកន្លងមកនៅ Premier League​ ហើយ​ក្នុងនោះពួកគេចាញ់​ ៤ប្រកួត។ 

ការព្យាករណ៍​ :​ Chelsea ធ្លាប់ចាញ់​នៅលើទឹកដី​ Aston Villa ២ប្រកួតចុងក្រោយ​ ប៉ុន្តែក្រុមម្ចាស់ផ្ទះនឹងមានឱកាសគ្រប់គ្រាប់ ដើម្បីឈ្នះក្រុមដែលកំពុងតែមានបញ្ហាជាមួយ​ទម្រង់លេងក្រៅទឹកដី។

ដូច្នេះ ការជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Chelsea​ ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង