Newcastle បានបំបែកកំណត់ត្រានៅ Premier League បន្ទាប់ពីបំបាក់​ Sheffield United ៨-០

Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បើក​ចំហ​ក្នុងការលក់កីឡាករ Youssoufa Moukoko ប្រសិនបើ​ទទួលបាននូវការផ្តល់​ជូនតម្លៃ​ប្រកួតប្រជែង​សម្រាប់​កីឡាករ​វ័យ 18 ឆ្នាំរូបនេះ។

ទោះបីជា Moukoko បានបន្តកុងត្រាជាមួយនិង​ Dortmund កាលពីដើមឆ្នាំនេះក៏ដោយ ក៏ក្លឹបនៅតែបើកចំហក្នុងការលក់ខ្សែប្រយុទ្ធរូបនេះ។

យោងតាមការរាយការណ៍ ក្លឹបបានបន្តកិច្ចសន្យារបស់កីឡាករវ័យ ១៨ឆ្នាំ​ គឺដើម្បីរក្សាគាត់មិនឱ្យចាកចេញនៅរដូវក្តៅ ប៉ុន្តែឥឡូវនេះ ពួកគេមិនសប្បាយចិត្តទាល់តែសោះជាមួយនឹងខ្សែប្រយុទ្ធរូបនេះ ហើយសុខចិត្តអនុញ្ញាតឱ្យគាត់ចាកចេញ។

Dortmund អាចនឹងយល់ព្រមលក់ Moukoko ក្នុងតម្លៃចន្លោះពី ៣០ ទៅ ៤០ លានអឺរ៉ូ​ ដែលកីឡាករវ័យក្មេងរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមជាច្រើននាពេលកន្លងមក រួមមាន Real Madrid, Liverpool, Chelsea, Juventus និង Barcelona៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង