Neymar ខឹងសម្បារយ៉ាងខ្លាំង បាននិយាយថា "ជាការភូតកុហក" បន្ទាប់ពីមានការលើកឡើងថា គាត់បានទៅជួបថៅកែក្លឹបអារ៉ាប៊ីសាអូឌីត ដើម្បីស្នើឱ្យបណ្តេញចេញគ្រូបង្វឹកលោក​ Jorge Jesus

តារាឆ្នើមរបស់ប្រេស៊ីល Neymar បានវាយបកវិញចំពោះ "ការភូតកុហក" និង "មិនគួរឱ្យគោរព" បន្ទាប់ពីមានការលើកឡើងថា គាត់កំពុងព្យាយាមធ្វើឱ្យគ្រូបង្វឹក Al-Hilal លោក Jorge Jesus ត្រូវបណ្តេញចេញ។

សរសេរនៅលើគណនី Instagram Neymar បាននិយាយថា “ជាការភូតកុហក… អ្នកទាំងអស់គ្នាត្រូវឈប់ជឿលើរឿងទាំងនេះ គេហទំព័របែបនេះ… ជាមួយនឹងអ្នកតាមដានរាប់លាននាក់ អ្នកមិនអាចបន្តបង្ហោះព័ត៌មានក្លែងក្លាយបែបនេះបានទេ! ដោយការគោរពនៅជុំវិញពិភពលោក ខ្ញុំសុំឱ្យអ្នកបញ្ឈប់រឿងនេះ​ នេះ​ជាអ្វីដែលមិនគួរឱ្យតម្លៃទាល់តែសោះ។”

គួរបញ្ជាក់ថា Neymar​ ​បាន​បង្ហាញ​ខ្លួន​បី​ដង​នៅទូទាំងការប្រកួតទាំងអស់ និង​ផ្តល់​បាល់ជំនួយ​ពីរគ្រាប់​ ដែលបានឱ្យឃើញថា Al-Hilal ពង្រីកលទ្ធផលមិនស្គាល់ចាញ់ដល់ទៅ ៩ប្រកួត ប៉ុន្តែអ្វីគ្រប់យ៉ាងហាក់ ដូចជាមិនស្ងប់ស្ងាត់ ជាពិសេសសម្រាប់ Neymar៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង