ព្យាករណ៍គូ​ Man United vs Crystal Palace

បិសាចក្រហម Manchester United នឹងបន្តស្វែងរកជ័យជម្នះជាប់ៗគ្នា នៅ Premier League ក្នុងការប្រកួតថ្ងៃសៅរ៍នេះ​ ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយ ​Crystal Palace នៅកីឡដ្ឋាន Old Trafford ។ 

United បាន​កត់ត្រាជ័យជម្នះ ជាមួយនឹងលទ្ធផលដ៏តូចចង្អៀតដោយឈ្នះ Burnley ១-០ ក្រៅទឹកដីកាលពីចុងសប្តាហ៍មុន។​ 

ក្រុមរបស់ Erik ten Hag ប្រកួតឈ្នះ ៧ ក្នុងចំណោម ១០ ប្រកួតចុងក្រោយ ដោយចាញ់ ២ ក្នុងចំណោម ៣ ប្រកួតនេះ គឺទាំងក្នុង​ និងក្រៅទឹកដី​ ហើយសម្រាប់ការប្រកួតក្នុងទឹកដី​ ៩ ប្រកួតចុងក្រោយ​ ក្រុមបិសាចក្រហមប្រកួតឈ្នះ ៨ ប្រកួត។

Crystal Palace បានបញ្ចប់លទ្ធលត្រឹមស្មើ ០-០ ជាមួយ Fulham នៅលើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីប្រកួតចាញ់ Aston Villa ៣-១ ក្រៅទឹកដី។

Crystal Palace គ្រប់គ្រងការឈ្នះត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះពី​ ១៤ ប្រកួតកន្លងមក​ ដែលក្នុងនោះពួកគេចាញ់​ ៨ ប្រកួត។

ការព្យាករណ៍​ :​ United ចាញ់តែ​ ១ ប្រកួតគត់ពីការលេងក្នុងទឹកដី​ ២១ប្រកួតកន្លងមក ដោយឈ្នះមិនតិចជាង ១៧ប្រកួតទេឈានចូលមកក្នុងប្រកួតនេះ​ ដែលមើលទៅ​ក៏ទំនងជាមានឱកាស​មួយដ៏​សមរម្យ ​ដើម្បីឈ្នះពេលមកប៉ះជាមួយ Crystal Palace ។ ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះ គឺ ​Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង