Jurgen Klopp ចង់ឱ្យការប្រកួតរវាង Tottenham​ និង​ Liverpool ធ្វើឡើងម្តងទៀតបន្ទាប់ពីរកឃើញកំហុស VAR

Jurgen Klopp ចង់ឱ្យការប្រកួត Premier League រវាង Liverpool និង​ Tottenham លេងឡើងវិញ បន្ទាប់ពីគ្រាប់បាល់របស់ Luis Diaz មិនត្រូវបានផ្តល់ឱ្យ​ដោយ​វីដេអូជំនួយការអាជ្ញាកណ្តាល​ ឬ​ VAR។

សូមបញ្ជាក់ថា​ ចប់ការប្រកួត​ Liverpool ចាញ់ Tottenham ២-១ ដោយសារគ្រាប់បាល់ចូលទីខ្លួនឯង នៅនាទី៩៦ របស់កីឡាករ Joel Matip។

Klopp បាននិយាយថា "រឿងបែបនេះមិនដែលកើតឡើងទេ ដូច្នេះហើយបានជាខ្ញុំគិតថា ការលេងឡើងវិញ គឺជារឿងដែលត្រូវធ្វើដ៏ត្រឹមត្រូវ" ។

BBC Sport យល់​ថា ​មិន​មាន​ការ​រំពឹង​ទុក​ថា Premier League កំពុងពិចារណា​ ដើម្បីរៀបចំការ​ប្រកួត​ឡើង​វិញ​ទេ ហើយ​វា​មិន​ច្បាស់​ថា ​តើ​មាន​សំណើ​ជា​ផ្លូវ​ការ​ពី Liverpool ដែរ​ឬ​អត់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង